ជ្រើសរើសភាសា: Khmer Khmer English English

កំណត់សំគាល់

ខ្លឹមសារ​នៅ​ក្នុង​គេហទំព័រ​ (provincedata.com) និង​គ្រប់​ស្នារ​ដៃ​ដើម​ដែល​ផលិត​ និង​បោះពុម្ព​ដោយ​ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវ​បាន​ផ្តល់​ថវិកាក្រោម​កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។​ អត្ថបទ​ព័ត៌មាន​សង្ខេប​ ត្រូវ​បាន​ដកស្រង់​ចេញពី​សារព័ត៌មាន ស្របតាមការ​ណែនាំ​អំពី​គោលការណ៍​នៃ​ការ​ប្រើប្រាស់​ដោយ​យុត្តិធម៌​ និង​រក្សាសិទ្ធិអ្នកនិពន្ធ ដោយ​ប្រភពដើម​នៃ​នៃ​អត្ថបទទាំង​នោះ​ ។​ ស្នាដៃ​ និង​មូលដ្ឋាន​ទិន្នន័យ ​ភ្ជាប់​នៅ​លើ​គេហទំព័រ​របស់​  អ.គ.ហ.​ ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវ​បាន​ចងក្រង​មក​ពី​ឯកសារ​ដែល​អាច​រក​បានជា​សាធារណៈ​ និង​ផ្តល់​ជូន​ដោយ​មិន​យក​កម្រៃ​ ក្នុង​គោលបំណង​បម្រើ​ដល់ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​។​ ​ យ៉ាងណា​ក៏​ដោយ​  អ.គ.ហ.​ ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិន​អាច​ធានា​នូវ​ភាព​ត្រឹមត្រូវ​ ពេញលេញ​ ឬ​ភាព​ដែល​អាច​ទុកចិត្ត​បាននូវ​ប្រភព​ភាគី​ទី​បី​បាន​ទេ​។​  អ.គ.ហ.​ ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ សូម​មិន​ធ្វើការ​អះអាង​ ឬ​ធានា​ ទោះជា​បាន​សម្តែង​ច្បាស់​ ឬ​មិន​ជាក់លាក់​ ជា​អង្គហេតុ​ ឬ​អង្គច្បាប់​ ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ត្រឹមត្រូវ​ ពេញលេញ​ ឬ​ភាព​សម​ស្រប​នៃ​ទិន្នន័យ​ ស្នាដៃ​ ឬ​ ឯកសារ​ ដែល​មាន​ ឬ​ដែល​បាន​យក​មក​យោង​ជា​ឯកសារ​ ឬ​ដែល​បាន​ផ្តល់​ឲ្យ​។

អ.គ.ហ.​ ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់គេហទំព័រនេះ ធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីគាំទ្រកិច្ចការ​របស់ពួកគេ និងចែករំលែកលទ្ធផលពីការសិក្សាស្រាវជ្រាវនេះ ជាមួយនឹងក្រុមការងារយើងខ្ញុំ។ សូម ទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីចូលរួមចំណែកធ្វើឱ្យភាពសុក្រឹតរបស់គេហទំព័នេះ កាន់តែល្អប្រសើរឡើង។

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវ ទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារ​ឱ្យមានការទទួលខុស​ត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។