រសៀល ថ្ងៃពុធ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំមន្រ្ដីជំនាញ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកា ៩ខែឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ Zoom ។ កិច្ចប្រជុំនេះមានរបៀបវារៈ ដូចតទៅ៖
១.ពិនិត្យរបាយការណ៏ត្រួតពិនិត្យការអនុវត្តថវិកា ៩ខែ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២.ផ្សព្វផ្សាយសារាចរស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៏បូកសរុបអនុវត្តចំណូល ចំណាយថ្នាក់ជាតិឆ្នាំ២០២៤
៣.ផ្សេងៗ ។