ព្រឹកថ្ងៃចន្ទ ១១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោកស្រី ចាន់ វ៉ាន់នី បានចូលកិច្ចប្រជុំពិភាក្សា លើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោង លើកកម្រិតផ្លូវជាតិលេខ ៧ (ស្គន់ កំពង់ចាម) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ស្ដើង សុខុមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈបាលខេត្តកំពង់ចាម នៅសាលប្រជុំតូចសាលាខេត្ត។ លុះដល់រសៀលថ្ងៃខែឆ្នាំដ៏ដែល គណៈប្រតិភូគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការខេត្ត ចុះពិនិត្យទីតាំងគម្រោងចាប់ពីគល់ស្ពានគីហ្សូណា រហូតដល់រង្វង់មូលស្គន់ ។