ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រងគម្រោង FMIS និងចុះត្រួតពិនិត្យនិងថែទាំឧបករណ៍សម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងមិនមែនព័ត៌មានវិទ្យារបស់គម្រោង FMIS នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្តទាំង 25 ដើម្បីធានាថាឧបករណ៍សម្ភារទាំងអស់ដំណើរការបានល្អ និងប្រើប្រាស់បានយូរវែងសម្រាប់ទ្រទ្រង់ដល់ការប្រើប្រាស់ FMIS ឲ្យប្រព្រឹត្តទៅដោយរលូនតាមតម្រូវការ និងមាននិរន្តភាព។