ជ្រើសរើសភាសា: Khmer Khmer English English
ចុះប្រមូលទិន្នន័យសម្រាប់វាយតម្លៃប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ នៅតាមសាលាគោលដៅតាមបណ្ដាក្រុង ស្រុក ក្នុងខេត្តកំពង់ចាម
អ្នកនិពន្ធ: mef kpc
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែកុម្ភះ ឆ្នាំ ២០២៤

សាលប្រជុំធំសាលាខេត្តកំពង់ចាម, ថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រមូលទិន្នន័យសម្រាប់វាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុក្នុងការលើកកម្ពស់ការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ, មន្ទីរអប់រំខេត្ត ,ការិយាល័យអប់រំក្រុង ស្រុក និងនាយក នាយិកា លោកគ្រូ អ្នកគ្រូ មកពីក្រុងកំពង់ចាម, ស្រុកកំពង់សៀម, ស្រុកចំការលើ, ស្រុកស្ទឹងត្រង់, ស្រុកស្រីសន្ធរ ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. និងឯកឧត្តម​ លី​ សារ៉ារិទ្ធ អភិបាលរង​ នៃគណ:អភិបាលខេត្ត ។

ព័ត៌មានទាក់ទង