ជ្រើសរើសភាសា: Khmer Khmer English English
ទស្សនកិច្ចសិក្សាស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាននៅបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
អ្នកនិពន្ធ: mef kpc
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែមេសា ឆ្នាំ ២០២៤

លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម បានចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តតៃនីញ ប្រទេសវៀតណាម នៅតំបន់ឧស្សាហកម្មថាញ់ថាញ់កុងដូចជា រោងចក្រផ្គត់ផ្គង់ទឹកស្អាត, រោងចក្រប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវទឹកកខ្វក់ និងក្រុមហ៊ុនផលិតកម្មគ្រឿងផ្លាស្ទិក (ស្លាបព្រា, សម, ប្រអប់ជ័រ។ល។) ព្រមទាំងពិភាក្សាអំពី ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយតំណាងប្រធានមន្ទីរការបរទេសខេត្តតៃនីញ, តំណាងអភិបាលនៃគណៈអភិបាលខេត្តតៃនីញ និងភាគីពាក់ព័ន្ធផ្សេងទៀត ក្រោមការដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា រួមមានឯកឧត្ដម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តចំនួន ១៥, តំណាងក្រសួងបរិស្ថាន, តំណាងរដ្ឋាករទឺកខេត្តស្វាយរៀង និងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥។
ទស្សនកិច្ចសិក្សានេះមានគោលបំណង៖ ដើម្បីសិក្សានិងដកស្រង់បទពិសោធន៍ អំពីការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ពង្រឹងសមត្ថភាពពីការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT នារាជធានី-ខេត្ត។

ព័ត៌មានទាក់ទង