សាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វេីការចុះសិក្សា ពិនិត្យលទ្ធភាពរៀបចំតារាងស្ថិតិសមាហរណកម្មស្ថានភាពសន្និធិ និងរំហូរហិរញ្ញវត្ថុសរុប(រដ្ឋបាលថ្នាក់ក្រោមជាតិ) ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,រតនាគារខេត្ត អមជាមួយមន្ត្រីជំនាញ។