សាលប្រជុំធំ, ថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤
ក្រុមការងារលេខាធិការដ្ឋានក្រុមការងារបច្ចេកទេស នៃក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញអំពីសុវត្ថិភាពលើការប្រើប្រាស់ ឧបករណ៍ចល័ត និង ការស្វែងយល់អំពីវិធីសាស្ត្របោកប្រាស់របស់ជនអនាមិក។ គោលបំណងនៃការធ្វើបទបង្ហាញនេះគឺដើម្បី៖
-បញ្ជ្រាបការយល់ដឹងផ្នែកសុវត្ថិភាពនៃការប្រេីប្រាស់បច្ចេកវិទ្យាព័ត៌មាន
-ត្រួតពិនិត្យ និងធ្វើតំហែរទាំឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍គាំទ្រកិច្ចប្រជុំ (សន្និសីទវីដេអូ)
-សិក្សាតម្រូវការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា និង ធនធានមជ្ឈមណ្ឌលទិន្នន័យ
-ពិនិត្យទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងលទ្ធភាពដែលអាចផ្ដល់ជូនសេវាអ៊ីនធឺណិតរួមជាដេីម។