ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានីខេត្ត-ទាំង២៥
ដោយរដ្ឋបាលខេត្តកំពង់ចាមមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត និងលោក សយ ចាន់ដារ៉ា អនុប្រធានមន្ទីរ និងមន្រ្ដីបង្គោល តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។