សាលប្រជុំធំ, នៅព្រឹកថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ចាន់ វ៉ាន់នី បានចូលរួមបេីកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) និងធ្វើតារាងប្រៀបធៀបកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២២ ជូនដល់ឃុំ-សង្កាត់ ចំនួន៣៧ ស្ថិតនៅស្រុកស្រីសន្ធរ,កងមាស,កោះសូទិន និងក្រុងកំពង់ចាម។