ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរកិល (២០២៥-២០២៧) របស់រដ្ឋបាលស្រុក-ឃុំ នៅសាលាស្រុកជើងព្រៃ
អ្នកនិពន្ធ: mef kpc
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ ២០២៤

សាលាស្រុកជើងព្រៃ, រសៀល ថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤

លោក ឈុន ស៊ីនីម អនុប្រធានមន្ទីរ តំណាងលោក ស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរកិល (២០២៥-២០២៧) របស់រដ្ឋបាលស្រុក-ឃុំ ក្រោមអធិបតីភាពឯកឧត្តម ហេង វណ្ណី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្កំពង់ចាម។ សិក្ខាសាលានេះ ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ការិយាល័យចំណុះរដ្ឋបាលស្រុក អង្គការសង្គមស៊ីវិល តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មេឃុំ ស្មៀនឃុំ។

ព័ត៌មានទាក់ទង