វិធានបញ្ជាក់ជាមុន គឺជាសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរដែលចេញដោយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្តីពី (ក)ចំណាត់ថ្នាក់ទំនិញតាមតារាង ពន្ធគយ (ខ)ការបកស្រាយនិងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការ កំណត់តម្លៃគិតពន្ធគយនៃទំនិញ ឬ (គ)ដើមកំណើតទំនិញ ដែលនឹងត្រូវ នាំចូល ឱ្យទៅបុគ្គលណាមួយនៅពេលមានការស្នើសុំ។ វិធាននេះ ត្រូវបាន អនុវត្តក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បី ធានាថាប្រតិវេទន៍គយ ត្រូវបានប្រកាសត្រឹមត្រូវស្របតាមបញ្ញត្តិ នៃច្បាប់ស្តីពី គយជាធរមាន។ សេចក្ដីសម្រេច វិធានបញ្ជាក់ជាមុនមានលក្ខណៈគតិយុត្ត ចំពោះអាជ្ញាធរគយ