ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥
លោក ឈុន ស៊ីនីម អនុប្រធានមន្ទីរ តំណាងលោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផលអនុវត្តការងារផ្សារសំបូរ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ក្រោមអធិបតីភាពឯកឧត្តម គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្ត