ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
=======
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមវេទិកាជាតិគណនេយ្យ ក្រោមប្រធានបទ "តួនាទីនៃគណនេយ្យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា សម្រាប់ចក្ចុវិស័យឆ្នាំ២០៣០" ក្រោមអធិបតីភាពឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ ស ហ) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ១៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
រសៀល ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
======================
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញខេត្តបានចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកា៩ខែ ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អ.គ.ហ នៅសណ្ឋាគារសុខាភ្នំពេញ។
នៅសណ្ឋាគារឆ្នេរសុខាខេត្តព្រះសីហនុ , ថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលនៃការរៀបចំមុខងារ និងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំមុខងារ និងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក នៃក្រុមការងាររៀបចំមុខងារ និងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ។
វេលាម៉ោង ៨៖៣០ព្រឹក ថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តលក្ខណវិនិច្ឆ័យអប្បបរមាប្រចាំឆ្នាំ២០២៣ របស់គ្រឹះស្ថានសាធារណៈរដ្ឋបាល សាលប្រជុំជាន់ផ្ទាល់ដី អគារ"ឃ"ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហរញ្ញវត្ថុខេត្តកំពង់ចាម, ថ្ងៃព្រហស្បតិ៍-សុក្រ ១៥-១៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំស្ដីពីការធ្វើតារាងប្រៀបធៀបកើនឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ស្រី តំណាងនាយករដ្ឋបាលសាលាខេត្ត, តំណាងអភិបាល នៃគណៈអភិបាលក្រុង-ស្រុក, តំណាងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, តំណាងស្នងការនគរបាលខេត្ត, តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកំពង់ចាម, តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, តំណាងឧត្តមអគ្គានុរក្ស ២ ប្រធានពន្ធធនាគារខេត្ត និងលោក លោកស្រី តំណាងរដ្ឋបាល ឃុំ សង្កាត់ ប្រមាណ ១៩៩ រូប។
ព្រឹកថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា
ឆ្នាំ២០២៤
... ... ... ... ... ... ...
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យ
និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ
អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.)
តាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមពី
លោកអនុប្រធានមន្ទីរ និងលោក លោកស្រីប្រធានការិយាល័យ។
សាលប្រជុំធំសាលាខេត្តកំពង់ចាម, ថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រមូលទិន្នន័យសម្រាប់វាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុក្នុងការលើកកម្ពស់ការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ, មន្ទីរអប់រំខេត្ត ,ការិយាល័យអប់រំក្រុង ស្រុក និងនាយក នាយិកា លោកគ្រូ អ្នកគ្រូ មកពីក្រុងកំពង់ចាម, ស្រុកកំពង់សៀម, ស្រុកចំការលើ, ស្រុកស្ទឹងត្រង់, ស្រុកស្រីសន្ធរ ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. និងឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរង នៃគណ:អភិបាលខេត្ត ។
នារសៀលថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤
សាលប្រជុំធំ មន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្ត មានកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ហេង ឡុង ប្រធានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីទទួលបន្ទុកការងារហិរញ្ញវត្ថុតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណ ៥០ រូប។
នារសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅសាលាជាតិគយ រាជធានីភ្នំពេញ
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំបូកសរុបផែនការសកម្មភាពឆ្នាំ២០២៤ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្ម ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(កសហវ) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. ។
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,ថ្ងៃព្រហស្បតិ៍ ១ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានដឹកនាំលោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យ អនុប្រធានការិយាល័យ ដើម្បីចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងពិនិត្យលើការរៀបចំឯកសារវិភាគមុខងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដំណាក់កាលទី ១ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយ:ប្រព័ន្ធ Online Zoom
នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និងឆ្នាំ២០២៣ នៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធ Video Online Zoom។
សណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់, នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកស្រី ចាន់ វ៉ាន់នី បានចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការថវិកាឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ.។
សេចក្តីជូនដំណឹងស្ដីពីការដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ ២០២៤ ទូទាំងខេត្តកំពង់ចាម ។
នាព្រឹក ថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារអនុគណៈកម្មការខេត្ត និងមន្ត្រីពាក់ព័ន្ធ ដើម្បីចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងពង្រីកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ថ្ងៃចន្ទ ១ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ
២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសឹដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមប្រជុំអំពី "ការពង្រឹងនីតិវិធី និងការគ្រប់គ្រង ធ្វើអាជីវកម្មចំណត រថយន្ត" ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ
២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួម«សិក្ខាសាលាផ្សព្វផ្សាយសៀភៅស្តីពី "អនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ" »ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ នៅសណ្ឋាគារ សុខា ភ្នំពេញ។
សិក្ខាសាលាផ្សព្វផ្សាយសៀភៅស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបទពិសោធន៍កម្ពុជា"
ថ្ងៃពុធ ១២ រោច ខែភទ្របទ. ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ
២៥៦៧. ត្រូវនឹងថ្ងៃទី១១ ខែតុលា.ឆ្នាំ២០២៣ លោកស្រី ចាន់. វ៉ាន់នី បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀភៅស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបទពិសោធន៍កម្ពុជា" នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ។
សាលសន្និសីទសាលាខេត្តកំពង់ចាម ព្រឹកថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ខែតុលា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំសិក្ខាសាលាស្ដីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្ដមនេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, ឯកឧត្ដមសួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសូរិយោដី។ សិក្ខាសាលានេះមានការចូលរួមពី លោក លោកស្រី តំណាងរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ នៃរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងមន្ទីរ ស ហ វ. រាជធានី-ខេត្ត សរុបប្រមាណ ៣៥០រូប។
ថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
លោកស្រី ចាន់ វ៉ាន់ន់ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណ:កម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណ: និងក្រុមការងារបច្ចេកទេស TWGដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២៣. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន តាមរយ:ប្រព័ន្ធ Zoom ។
សាលប្រជុំធំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម,ព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត. សហការជាមួយតំណាងក្រុមការងារសម្រាប់កិច្ចប្រជុំ"ច្រកចេញចូលតែមួយ" តំណាងអគ្គនាយកដ្ឋានពន្ធដារ,អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត ជូនលោក លោកស្រី មកពីរដ្ឋបាលខេត្តចំនួន៧ គឺខេត្តកំពង់ចាម,កំពង់ធំ,ព្រះវិហារ,ស្ទឹងត្រែង,ក្រចេះ,រតនគីរី និងខេត្តមណ្ឌលគីរី។
នាថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈកម្ពុជា ក្នុងគោលបំណងពិភាក្សាប្រមូលធាតុចូលបន្ថែម និងធានាបាននូវសង្គតិភាពពេញលេញ និងភាពគ្រប់ជ្រុងជ្រោយ នៃរបាយការណ៍ត្រួតពិនិត្យនេះ និងជាធាតុចូលដ៏សំខាន់សម្រាប់របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ និងបញ្ចូលក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ ។
សាលាជាតិគយ,ព្រឹកថ្ងៃអង្គារ. ៥ រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម បានចូលរួមប្រជុំដើម្បី និងពិភាក្សាលើការរៀបចំឯកសារសម្រាប់សិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនរដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែលអនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ថ្ងៃចន្ទ ៤ រោច ខែស្រាពណ៍.ឆ្នាំថោះ.បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំ ស្តីពីការបង់សួយសារ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម សួង ម៉េងគា រដ្ឋលេខាធិការ ក្រសួងសឹដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត,ព្រឹកថ្ងៃទីថ្ងៃអង្គារ១៣កើតខែស្រាពណ៍ឆ្នាំថោះបញ្ចស័កពុទ្ធសករាជ ២៥៦៧
ត្រូវនឹង ថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣
លោកស្រី ចាន់ វ៉ាន់នី បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍របកគំហើញ ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌរួម ផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ ក្រោមអធិបតីភាព ឯកឧត្តមប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រព័ន្ធអនឡាញ(Zoom)។
ថ្ងៃសុក្រ ៣រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិង ថ្ងៃទី០៤ ខែ សីហា ឆ្នាំ ២០២៤ លោកស្រី ចាន់ វ៉ាន់នី បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី "ការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានីខេត្ត ឆ្នាំ ២០២៤ - ២០២៦ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤" ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ។
សាលប្រជុំតូច, រសៀល ថ្ងៃព្រហស្បតិ៍ ១១ រោច ខែបឋមាសាឍឆ្នាំថោះ.បញ្ចស័ក ពុទ្ធសករាជ ២៥៦៧. ត្រូវនឹងថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៣ បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យពាក់កណ្តលឆ្នាំ២០២៣ នៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធិកម្ម.ក្រោមអធិបតីភាពឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ.)តំណាងឯកឧត្តម រស់ សីលវ៉ារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ.អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាលហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ តាមប្រព័ន្ធ Zoom។
សាលប្រជុំតូច,ថ្ងៃព្រហស្បតិ៍ ១១រោចខែបឋមាសាឍឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ស្តីពីការធ្វើបច្ចុប្បន្នភាពគោលដៅសូចនាករពាក់ព័ន្ធនិងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋក្នុងផែនការសកម្មភាពលំអិតរបស់ក្រសួងស្ថាប័នឆ្នាំ២០២៣ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធZoom។
សាលប្រជុំតូច, រសៀល ថ្ងៃពុធ ១០ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២៣ លោកស្រី ចាន់ វ៉ាន់នី បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីតម្រូវការនិងផែនការគាំទ្រដល់រដ្ឋបាលឃុំ-សង្កាត់ក្នុងការអនុវត្តគម្រោងប្រព័ន្ធ SARMIS ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធ (Zoom) ។
នាព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកស្រី ចាន់ វ៉ាន់នី បានចូលរួមកិច្ចស្ដីពីការធ្វើផែនការ និងព្យាករណ៍សាច់ប្រាក់ ព្រមទាំងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ (Cash Management System) ដោយមានការអញ្ជើញចូលរួមពីគ្រប់តំណាងអង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត។
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្ត្រីជំនាញចូលរួមសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS) សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: (អ.គ.ហ.) នាថ្ងៃសុក្រ ៦កើត ខែបឋមាសាឍឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣ នៅសណ្ឋាគារ សុខា ភ្នំពេញ ។
ថ្ងៃអង្គារ ៥ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ លោកស្រី ចាន់ វ៉ាន់នី បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាត្រីមាសទី១ ឆ្នាំ២០២៣ របស់អង្គភាពក្រោមឪវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសាលាជាតិគយ ។
ព្រឹកថ្ងៃអង្គារ ៥ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ លោក ហេង ពិសី អនុប្រធានមន្ទីរ និងលោក លោកស្រី ដែលជាប្រធានការិយាល័យបានចូលរួមកិច្ចប្រជុំ (លើកទី៣៨) ស្តីពីសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ ដែលដឹកនាំដោយឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការនៃកសហវ, ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការនៃកសហវ និងឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការនៃកសហវ។
ថ្ងៃពុធ ១៤ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣
លោកស្រី ចាន់ វ៉ាន់នី បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ "តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២២" ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ស្រី តំណាងឃុំ សង្កាត់ ក្នុងស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ នៅសាលប្រជុំធំនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមសិក្ខាសាលាស្តីពីការធ្វើប័ណ្ឌកម្មសិទ្ធដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យ សម្បតិ្តរដ្ឋ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យ៉េត វិណែល អនុរដ្ឋ លេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារ Sun & Moon ។
សាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,ព្រឹកថ្ងៃសុក្រ ៩ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ លោកស្រី ចាន់ វ៉ាន់នី បានចូលរួមកិច្ចប្រជុំស្តីពីសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈ តាមប្រព័ន្ធអនឡាញ(Zoom)។
ថ្ងៃពុធ ១៤ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានដឹកនាំមន្ត្រីជំនាញនៃការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដើម្បីពិនិត្យការអនុវត្តអាជីវកម្មអភិវឌ្ឍន៍អចលនៈវត្ថុ នៅគម្រោង អេភីវីឡា ស្ថិតនៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សាលប្រជុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្ងៃពុធ ៨ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរ បានដឹកនាំក្រុមការងារ ដើម្បីចូលរួមកិច្ចប្រជុំក្រុមការងារសិក្សា និងវាយតម្លៃអំពីមុខងារ ភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម មាស សុខសេនសាន្ត។
នៅសណ្ឋាគារសុខាភ្នំពេញ,នាថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣,
ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ). និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ.)តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយឯកឧត្ដម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ បានថ្លែងសុន្ទរកថាបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំ`រាម (SWOT) នៃរាជធានី-ខេត្ត។ សិក្ខាសាលានេះមានការចូលរួមពីសំណាក់ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត និងមន្រ្ដីបង្គោល តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម ។
ព្រឹកថ្ងៃពុធ ១០ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម បានចូលរួមប្រជុំសិក្ខា សាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តផែនការសកម្មភាពបច្ចុប្បន្នកម្ម ឆ្នាំ២០២២-២០២៥ សម្រាប់ ៖
១.យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ឆ្នាំ២០១៩-២០២៥
២.យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥
៣.យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥
ក្រោមអធិតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តាមរយៈប្រព័ន្ធវីឌីអូ Zoom ។
ព្រឹកថ្ងៃចន្ទ ៨ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម បានចូលរួមទស្សនកិច្ចសិក្សានៅសាធារណៈរដ្ឋកូរ៉េ ស្តីពីថវិកាយេនឌ័រ ដើម្បីសិក្សាដកស្រង់បទពិសោធន៍ពាក់ព័ន្ធនឹងភាពជោគជ័យ និងបញ្ហាប្រឈមនៃការអនុវត្តថវិកាយេនឌ័រ នៅវិទ្យាស្ថាន Korean Woman's Development Institute (KWDI) នៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យ៉េត វីណែល រដ្ឋលេខាធិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 2023 KWDI-Cambodia Workshop on Gender Budgeting។
សាលប្រជុំតូច, រសៀលថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
លោកស្រី ចាន់ វ៉ាន់នី បានចូលរួមប្រជុំជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីស្វែងយល់អំពីការលំបាកក្នុងការអនុវត្តការងារ
គ្រប់គ្រង៖
១.ទទួលបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន
២.ដីឡូតិ៍ និងផ្ទះល្វែង
សាលប្រជុំ, នៅព្រឹកថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៣ បូក២ (PFM-TWG)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ ប្រព័ន្ធវីដេអូ Online Zoom ។
នាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយចក្ខុវិស័យ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០ ដោយមានការបានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់អង្គភាពទាំងអស់ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រមាណ២០០នាក់ នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ភ្នំពេញ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិការប្រចាំឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance.
កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។