ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្ដុះបណ្តាលស្ដីពី “KPI Professional” នៅវិទ្យាស្ថាន KPI នាប្រទេសម៉ាឡេស៊ី
អ្នកនិពន្ធ: mef kpc
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែមីនា ឆ្នាំ ២០២៥

លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពង់ចាម បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្តាលស្ដីពី “KPI Professional” នៅវិទ្យាស្ថាន KPI នាប្រទេសម៉ាឡេស៊ី។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់អង្គភាពអនុវត្ត ក្នុងការកែលម្អគុណភាពនៃការរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ ផែនការសកម្មភាព សូចនាករសមិទ្ធកម្មគន្លឹះ និងវិធីសាស្រ្ដវាយតម្លៃសមិទ្ធកម្ម ដើម្បីត្រៀមខ្លួនសម្រាប់ការអនុវត្តក្របខណ្ឌស្ដីពីការគ្រប់គ្រងសមិទ្ធកម្មបច្ចុប្បន្នកម្ម ដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គមហាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ចំណេះជំនាញដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ និងក្លាយជាពុទ្ធិដ៏មានសារៈសំខាន់ ដល់អង្គភាពអនុវត្តក្នុងការរួមចំណែកដល់ការសម្របសម្រួលលទ្ធផលគន្លឹះក្នុងឆ្នាំ ផែនការសកម្មភាព និង ផែនការថវិការបស់អង្គភាពដើម្បីឆ្ពោះទៅសម្រេចបានក្របខណ្ឌសមិទ្ធកម្មដូចបានកំណត់ក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី ៤ (CAP4) និងឯកសារយុទ្ធសាស្រ្តកែទម្រង់នានាក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។


ព័ត៌មានទាក់ទង